Friday, November 22, 2024
Header Banner

អាជ្ញាធរកំពុងសាងសង់រូបឆ្នាំងដ៏ធំមួយជានិមិត្តសញ្ញាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សំណង់រូបឆ្នាំងដ៏ធំមួយជានិមិត្តសញ្ញារបស់ខេត្តកំពង់ឆ្នាំងកំពុងកសាងឡើងបានប្រមាណ ៣០ភាគរយហើយ នៅចំណុចផ្លូវ បំបែកវាងក្រុងកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ៥ កំពុងកសាងថ្មីនៅចន្លោះគីឡូម៉ែត្រលេខ ៨២និង៨៣ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនៃមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សំណង់រូបឆ្នាំងដ៏ធំនេះ គឺអាជ្ញាធរខេត្តកំពង់ឆ្នាំងបានស្នើទៅក្រសួងសាធារណការសុំកសាងនៅចំណុចខាងលើជាផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំងដើម្បីធ្វើជានិមិត្តសញ្ញាសំគាល់ខេត្តកំពង់ឆ្នាំង ហើយសំណើរនេះក៏

ត្រូវបានក្រុមហ៊ុនជួសជុលកសាងផ្លូវជាតិលេខ៥ យល់ព្រមកសាងឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធិផលនានាបានកើតឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្តង ដែលធ្វើឱ្យនៅគ្រប់មូលដ្ឋានភូមិឃុំស្រុកក្រុងនិងក្នុងខេត្ត មានផ្លូវលំ ផ្លូវគ្រួស ក្រហម ផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែងធ្វើឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងប្រកបមុខរបរចិញ្ចឹមជីវិតកាន់តែធូរធារឡើងជាលំដាប់ ។

ជាមួយគ្នានេះដែរផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ប៉ោយប៉ែតបាននិងកំពុងជួសជុលកសាងជារៀងរាល់ថ្ងែរយះពេលជាង៣ឆ្នាំហើយ ដើម្បីឱ្យបានធំទូលាយដែលសង្ឃឹមថា នៅក្នុងឆ្នាំ២០២២ និង២០២៣ខាងមុខនេះ ផ្លូវជាតិលេខ៥ នឹងកសាងបានរួចរាល់ នឹងធ្វើចរាចរណ៍បានដោយងាយស្រួល ។

សម្ដេចតេជោហ៊ុនសែនធ្លាប់បានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ផ្លូវគឺមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះចំពោះការកសាងផ្លូវ ខាងលើនេះប្រជាពលរដ្ឋពិតជាសូមស្វាគមន៍យ៉ាងកក់ក្តៅ និងមានជំនឿជឿជាក់ថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាការគ្រប់គ្រងដឹកនាំរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិនឹងមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕ដោយ៖កង្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម