សៀមរាប:លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃលោកនឹងមន្ត្រីក្រោមឱវាទ សូមថ្លែងអំណរគុណចំពោះ គ្រួសារបុរីចំប៉ីសៀមរាប ដែលបានឧបត្ថម្ភ ម៉ាស់២៥ប្រ អប់ ម៉ាស៊ីនវាស់កម្តៅនិងបាញ់អាល់កុល០១គ្រឿង ទឹកអាល់កុល០១កាន(៣០លីត្រ) ទឹកសុទ្ធ១០០យួរនិងថវិការចំនួន៤០ម៉ឺនរៀល ដល់កងកម្លាំងនគរ បាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង យើងខ្ញុំ សម្រាប់ប្រើប្រាស់លើកិច្ចការងារប្រចាំថ្ងៃ។ សូមជូនពរអោយ សមាជិកគ្រួសារបុរីចំប៉ីសៀមរាបទាំងអស់ មានសុខភាពល្អជោគជ័យការងារ គ្រប់ភារកិច្ច ជាពិសេសសូមជៀសឆ្ងាយផុតពីមេរោគកូវីដ១៩ ទាំងអស់គ្នា៕ដោយ:ពិសី