Friday, November 22, 2024
Header Banner

ក្រសួងសុខាភិបាល បុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ ជាជនជាតិខ្មែរអាយុ៧៥ឆ្នាំ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាអ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានអាស័យដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីព្រឹកនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

បុរសវ័យ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមពេទ្យបានពិនិត្យឃើញថា គាត់មានអាការៈហត់ខ្លាំង និងបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល៣-៤ថ្ងៃ មុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។ ក្រោយពីការថតសួតបានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែមិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។ សូមបញ្ជាក់ថា បុរសខាងលើនេះមានតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

សេចក្តីស្និដ្ឋាន៖ អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ-១៩៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម