ភ្នំពេញ៖ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីអតីតឧកញ៉ា ឌួង ឆាយ បង្ហោះសារអមដោយរូបភាពលោកបានសាងផ្នួសជាព្រះសង្ឃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។
អតីតឧកញ៉ា ដែលមានរឿងអាស្រូវករណីហិង្សាលើអតីតភរិយា បានធ្វើឱ្យមានផ្ញាក់ផ្អើលដល់មហាជនបន្ទាប់ពីបង្ហោះសារនៅលើបណ្តាញសង្គមផេកផ្ទាល់ខ្លួនថា «ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង ????????????»។