Friday, November 22, 2024
Header Banner

ល្មោភម្លេះតាអើយ…តាចាស់វ័យ៧៤ឆ្នាំ រំលោភក្មេងស្រីសម្រេចបាន៦ដងទើបបែកការដល់សមត្ថកិច្ច

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាលោកតាវ័យ៧៤ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ទវៈទៅលើក្មេងស្រីអាយុ១២ឆ្នាំ បាន សម្រេច៦ដង តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ។

 ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលស្រុកអង្គរជុំ បានប្រាប់នៅរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២១នេះថា ជនសង្ស័យឈ្មោះ ម៉ៃ មៀន អាយុ៧៤ឆ្នាំ រស់នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្ត សៀមរាប។ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឌ.ល ហ អាយុ១២ឆ្នាំ រស់នៅឃុំចាឈូក ស្រុកអង្គរជុំ។

សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយ ជន រងគ្រោះ ពិតប្រាកដមែន គឺតាំងពីរយៈ ពេល ២ខែមុនមកម្លេះ ដោយបាន សម្រេចដល់ទៅ៦ដង។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកអង្គរជុំ បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការអនុវត្តតាមផ្លូវច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម