សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោក ក្រុស សារ៉ាត់ បានឲ្យអ្នកកាសែតដឹងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមគ្រូពេទ្យ សហការជាមួយសមត្ថកិច្ចជំនាញ បានរកឃើញបុរសជនជាតិខ្មែរម្នាក់ បានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និងបានយកសំណាកទៅធ្វើតេស្ត ជាលទ្ធផគឺលមានវិជ្ជមានកូវីដ-១៩។
លោកប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានបញ្ជាក់ថា បុរស់ម្នាក់ដែលផ្ទុកមេរោគកូវីដ១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានវ័យប្រមាណ៤០ឆ្នាំ ដែលបានតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ។
បច្ចុប្បន្នបុរសរូបនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប។ ដោយឡែក នៅថ្ងៃទី២២នេះ លទ្ធផលធ្វើតេស្តអ្នកពាក់ព័ន្ធឃើញថា ប្រពន្ធ និងកូនប្រុសរបស់គាត់ម្នាក់អាយុ១៣ឆ្នាំ នៅសៀមរាប ក័បានឆ្លងជំងឺកូវីដ-១៩នេះដែរ។ អ្នកទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ដោយ៖វាយោ