Wednesday, May 14, 2025
Header Banner

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់វត្តអារាម វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកឲ្យពលរដ្ឋចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ:នៅថ្ងៃនេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។ការណែនាំនេះត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយរបស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕ដោយ:ដូនពេញ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម