Friday, November 22, 2024
Header Banner

កម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់

ខេត្តព្រះវិហារ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មុរបររត់តុ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ចំណែកជងសង្ស័យទី១-ឈ្មោះ យូ យឿន ហៅផល្លី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ, ទី២-ឈ្មោះ អិន ប៊ុននឿន ភេទប្រុស អាយុ ២៧ឆ្មាំ មុខរបរលក់ដូរ ត្រូវជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីនគរបាលដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ សម្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មុខរបររត់តុ ថារូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ។

ក្រោយពីទទួលបានព័ត៌មានពីនារីរងគ្រោះរួច កម្លាំងជំនាញបានចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ដែលបានចាក់សោរពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។

សមត្ថកិច្ចដដែលបញ្ជាក់ថា ហេតុការនេះកើតឡើងដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ។

ជនសង្ស័យទាំង ០២នាក់ ខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត ៕ដោយ៖ប្រាក់ ហាន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម