Friday, November 22, 2024
Header Banner

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ តោ ចន្នី មុខរបរបើករថយន្តដឹកទំនិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ-១៩។

បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណៈញុះញុង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើបណ្តាញសង្គម Tik Tokភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបានដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់។

ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនបុរសរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម