កណ្តាល៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករម្នាក់បានរងរបួសស្រាលក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលា៨នឹង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស(7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ក្នុងកិច្ចអន្តរាមន៍ឃើញវត្តមានដឹកនាំបញ្ជាផ្ទាល់ពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរភូមិ-ឃុំ និងកងរាជអាវុធហត្ថនិងនគរបាលប៉ុស្តិ៍វិហារសួគ៌រួមទាំងកម្មកររោងចក្រផងដែរ។ រោងចក្របណ្ដោយ១២០ម៉ែត្រទទឹង៨០ម៉ែត្រ ភ្លើងបានឆេះរោងបាយកម្មករទំហុំបណ្ដោយ៨០ម៉ែត្រនិងទទឹង១៥ម៉ែត្រ។ករណីនេះបណ្ដាលអោយមានកម្មករម្នាក់រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ខូចខាតសម្ភារៈ មានម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿ ងម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង, តុបាយ, កៅអី, កង្ហាមួយចំនួន។ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាជនជាតិកូរ៉េខាងត្បូង) កម្មកររោងចក្រមានចំនួន១៦៧៥នាក់(ស្រី១៣១៨នាក់) ដែលកំពុងធ្វើការងារ។ការសន្និដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនីនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ជំនាញសណ្ដាប់ធ្នាប់ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿង និងរថយន្តទឹក(7NG) ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង ៕ដោយ វាយោ