ភ្នំពេញ:សេចក្តីរាយការណ៍បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះ អ្នកជំងឺឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត៌មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។សូមបញ្ជាក់ផងដែរថា ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ៥៥នាក់ទៀត (សហគមន៍ទាំង ៥៥នាក់) និងជាសះស្បើយ ២៣នាក់ភ្នំពេញ (50) សៀមរាប (1) ត្បូងឃ្មុំ (1) កណ្ដាល (1) ព្រះសីហនុ (1) កំពង់ធំ (1) គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ អ្នកឆ្លងសរុប= ១៨៧២ នាក់- អ្នកជាសះស្បើយ= ១០៥៦ នាក់- អ្នកកំពុងព្យាបាល= ៨០៩ នាក់- អ្នកស្លាប់= ០៥នាក់ + ០២នាក់ (ព្រឹកនេះ)ទៀត៕ដោយ:វាយោ