Wednesday, May 14, 2025
Header Banner

ព័ត៌មានបឋម…សមត្ថកិច្ច​ក្រុងភ្នំពេញសហការគ្នាឃាត់ជនសង្ស័យ១៧នាក់​ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់

ភ្នំពេញ​៖​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចម្រុះជាតិសាសន៍​(ចិន​ ខ្មែរ​ វៀតណាម​)​ ចំនួន១៧នាក់​ ត្រូវបានកម្លាំងចម្រុះរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ចំនួន៣មុឺនដុល្លារសហរដ្ឋអាមេរិកពីជនរងគ្រោះ។ ប្រតិបត្តិការ​បានធ្វេីឡេីងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលោម៉ោង១៦នឹង០០នាទី នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤+០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ច​បានបន្តឲ្យដឹងថា​ ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ដែលស្នាក់នៅសណ្ឋាគារខាងលេីចំនួន១០បន្ទប់មាន-ជនជាតិចិន០៥នាក់(ប្រុស០៤នាក់ ស្រី០១នាក់)-ជនជាតិវៀតណាម០៩នាក់(ប្រុស០៧នាក់ ស្រី០២នាក់-ជនជាតិខ្មែរ០៣នាក់(ប្រុស០២នាក់ ស្រី០១នាក់)បច្ចុប្បន្ន​កំពុងធ្វេីការត្រួតពិនិត្យនិងឆែកឆេរនៅសណ្ឋាគារខាងលេី​នៅឡើយ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម