Wednesday, May 14, 2025
Header Banner

នគរបាលស្រុកថ្មគោលឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រាចូលបង្កហិង្សាក្នុងមណ្ឌលចត្តាឡីស័ក

បាត់ដំបង​៖​សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ​ទី២៧​ ខែមីនា​ ឆ្នាំ​២០២១​ វេលាម៉ោង១៧និង០០នាទី មានករណីហិង្សាដោយចេតនា មួយបានកេីតឡេីងបង្កដោយជនសង្ស័យម្នាក់ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល​ (មណ្ឌលចត្តាឡីស័ក)។ នគរបាលស្រុកថ្មគោល​ បានរាយការណ៍​អោយដឹងថា​ ជនសង្ស័យ​ឈ្មោះ ផែ គឹមសែន ភេទប្រុស​ អាយុ៣៥ឆ្នាំ​ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាស្រវឹងចូលទៅក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក)​ ដោយគ្មានការអនុញ្ញាត្តិ ពេលកំលាំងប្រចាំការហាមឃាត់ជនសង្ស័យក៏បានវាយទៅលើកងកំលាំងយោធា០១នាក់ឈ្មោះ អ៊ុម សំខាន់ ភេទប្រុសអាយុ៣២ឆ្នាំ​ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ចំនួន០១ដៃ​ បណ្តាលអោយរងរបួសត្រង់ថ្ពាល់ខាងឆ្វេង។នៅពេលនេះ​ សមត្ថកិច្ចនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ​នាញ​ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម