Wednesday, May 14, 2025
Header Banner

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៨៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៤នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងសុខាភិបាលបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៨៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៤នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានប្រកាសឲ្យសាធារជនដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។សេចក្តីប្រកាសបានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាៈ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ៖ អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២២៣៣(ស្រី ១០២៣នាក់) ឆ្លងថ្មី ៨៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១១៦៦នាក់ (ស្រី៤៩១នាក់) អ្នកជាថ្មី ៣៤នាក់, អ្នកស្លាប់សរុបចំនួន១០នាក់(ស្រី៤នាក់) អ្នកស្លាប់ថ្មី ២នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ១០៥៤នាក់ (ស្រី ៥២៧នាក់)។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបញ្ជាក់ថា ករណីវិជ្ជមានទាំង៨៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ដោយឡែកករណីជាសះស្បើយ៣៤នាក់ រួមមាន៖ ចំនួន៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ), ចំនួន១នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និងចំនួន២៩នាក់ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដូចគ្នា ៕ដោយ៖សុផល

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម