Wednesday, May 14, 2025
Header Banner

អាជ្ញាធរសង្កាត់ជ្រាវ ចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង ចែកម៉ាស ដល់បងប្អូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន

សៀមរាប៖អាជ្ញាធរសង្កាត់ជ្រាវបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ម្សិលមិញនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានដឹកនាំ កម្លាំងយុវជនសង្កាត់ យុវជនភូមិ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ចែកម៉ាស​ នឹងណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនិង អាជីវករដែល លក់ដូរ​នៅតាមបណ្តារផ្សារទាំងអស់នៅក្នុងសង្កាត់ ឲ្យបង្កើនការធ្វើអនាម័យ ដោយ លាងដៃអោយបានញឹកញាប់ ពាក់ម៉ាស់ជាប្រចាំ ដើម្បីបង្ការការពារខ្លួនពីការឆ្លងនៃជម្ងឺកូវីដ១៩។

ក្នុងនោះក្រុមការងារ​ ដែល​ដឹកនាំដោយ​លោក​ចៅសង្កាត់​ ក៏បានណែនាំដល់ម្ចាស់ផ្សារ​ទាំងអស់​ ត្រូវរៀបចំអោយមានកន្លែងដាក់អាកុល​ លាងដៃ ឧបករណ៍វាស់កំដៅ នៅច្រកចូលផ្សារជាប្រចាំ​ ហើយមានភ្នាក់ងារឬសន្តិសុខផ្សារនៅណែនាំដល់ អ្នកចេញចូល​ ទិញលក់ទំនិញ ត្រូវរក្សាគម្លាតហើយក្នុងករណីមានបុគ្គលណា​ មិនពាក់ម៉ាស គឺមិនត្រូវអោយចូលក្នុងផ្សារឡើយ។

ក្នុងបរិបទនេះ​ យើងគ្រប់គ្នា​ មានភារកិច្ចនឹងត្រូវព្យាយាមរស់​នៅ​ តាមបែបគន្លងថ្មីដែលណែនាំដោយក្រសួងសុខាភិបាលដើម្បីសុវត្ថិភាពខ្លួនយើង និនិងសមាជិកក្នុងក្រុមគ្រួសារផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម