Wednesday, May 14, 2025
Header Banner

ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះ ថ្នាក់ដឹកនាំខេត្តប្រគេនទេយ្យទាន ជូនវត្តទាំង៤៦ ក្នុងក្រុងសៀមរាប

សៀមរាប៖បើតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាកខេត្ត និងឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវបានប្រគេនទេយ្យទាន ជូនវត្តទាំង៤៦ ក្នុងក្រុងសៀមរាប ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏សូមបួងសួង សុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយពីច្បាប់ស្តីពីការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រមទាំងចូលរួមអនុវត្ត៣ការពារ​:​ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ:​ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕ដោយ៖ដំបងដែក

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម