Tuesday, May 13, 2025
Header Banner

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទនៅស្រុកសូទ្រនិគម

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា យោងតាមបទបញ្ជារបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកប្រាសាទបាគង ដោយប្រើកំកម្លាំងសរុបចំនួន ១៧នាក់ និងកាណូតចំនួន ០៤គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ភូមិមាត់ខ្លា និងភូមិអន្លង់ជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបង្រ្កាប ដកហូត ឃាត់ខ្លួន និងកម្ទេចនៅនឹងកន្លែងរួមមាន កាណូតរុញស៊ើប ឬជោន ចំនួន ០៩គ្រឿង ជនសង្ស័យចំនួន០៩នាក់ ក្បាលបរ ចំនួន ០៥គ្រឿង របាំងសាច់រ៉ាវ សាច់អ៊ុយ ប្រវែងជាង ១០០០ម៉ែត្រ ចំរឹងឈើចំនួន ៧៥០ដើម បំផ្លាញសំរ៉ាស់ចំនួន ០៣កន្លែង ដែលមានទំហំប្រមាណជាង ៤០០ម៉ែត្រនិងប្រលែងត្រីចម្រុះចំនួនជាង ៧០គីឡូក្រាម។ចំណែកកាណូតរុញស៊ីប ឬជោន និងជនសង្ស័យ កម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យជំនាញសង្កាត់រដ្ឋបាលជលផលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពីជលផល៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម