Tuesday, May 13, 2025
Header Banner

ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជួយឧបត្ថម្ភ ថវិកាចំនួន៥លានរៀល ជូនដល់មន្ត្រីនគរបាល ដែលផ្ទុកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានឧបត្ថម្ភ នូវថវិកាចំនួន ៥,០០០,០០០៛(ប្រាំលានរៀលគត់) ជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់មន្ត្រីនគរបាលជាតិចំនួន ៥នាក់ ដែលផ្ទុកមេរោគកូវីដ១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភ នូវសម្ភារផ្សេងៗ និងថវិកា ដល់អង្គភាពយើងខ្ញុំដែលជាសេនាធិការផ្ទាល់ជូន គណ:បញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត ដោយនៅក្នុងស្ថានភាព ដែលយើងខ្ញុំកំពុងតែត្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នាពេលបច្ចុប្បន្ន ។ មន្ត្រីនគរបាលជាតិទាំង ៥នាក់ ដែលមានផ្ទុកមេរោគកូវីដ១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បានគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមប្រកបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ៕ដោយ៖ទន្លេបិទ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម