Tuesday, May 13, 2025
Header Banner

បុរសម្នាក់ ដែលយកផ្សាយសារសម្លេង ថាមានការបិទទីក្រុងភ្នំពេញមកសួរនាំ

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ វ៉ាន់ រចនា ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ មកផ្សព្វផ្សាយជាមួយនឹងរូបភាព ដែលថាមានការបិទទីក្រុងភ្នំពេញ បានចូលខ្លួនសារភាពកំហុស និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២នឹង៤០នាទី។ កម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅជនសង្ស័យឈ្មោះ វ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង” ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ……” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនែការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះមិនមានគោលការណ៍ណាមួយឲ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ។ ក្រោយពីទទួលកំហុស ជាសាធារណ ណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមក សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម