សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីជំនួញឈើគ្រញូង ហក់ឡើងថ្លៃខ្ពស់ ក្រុមឈ្មួញបានចូលមកកាប់ដើមឈើគ្រញូងមួយដើមនៅតំបន់រមណីយដ្ឋានតំបន់អង្គរ ត្រូវបានគេលួចកាប់យកទៅបាត់ដោយសុវត្ថិភាព យ៉ាងគគ្លើន។ របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីសៀល នេះក្រុមមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីលួចកាត់ដើមឈើគ្រញូង១ដើម ត្រង់ចំណុច ខាងលិចត្រពាំងល្អក់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។របាយការណ៍បានបន្តថាបានពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានករណីលួចកាត់ដើមឈើគ្រញូង១ដើម ដោយជនមិនស្គាល់មុខ ពិតប្រាកដមែន មានទំហំមុខកាត់គល់ ០,៣៥ម៉ែត្រនិងបណ្ដោយ២ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខយប់ទៅបាត់។ ករណីនេះសមត្ថកិច្ចថានឹងបន្តសាវជ្រាវរកជនសង្ស័យ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលចោរលួចកាត់ឈើគ្រញូងនេះ អាចធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចទើបតែដឹងនៅថ្ងៃនេះ។សូមរំលឹកថាករណីចោរលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ មិនមែនទើបតែម្តងនេះទេ ដោយកន្លងទៅក៏មានការលួចកាប់ឈើគ្រញូងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ។គេមិនដឹងថាមូលហេតុអ្វីបានជាសុំឈ្មួញអាចចូលកាត់ដើមឈើគ្រញូងនៅតំបន់សបានដោយរលូនបែបនេះខណៈសមត្ថកិច្ចជាច្រើននៅតំបន់នោះការពារយ៉ាងតឹងតែង៕ដោយ៖ភក្តី