Tuesday, May 13, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប គ្រោង​នឹង​ជីក​ស្តា​របឹង​ពារាំង មួយផ្នែកដើម្បីរក្សាទឹកផ្តល់​ជម្រក​ដល់​ត្រី​មេ​ពូជ និង​សត្វ​ស្លាប ជាច្រើន​ប្រភេទ​ បានរស់នៅគង់វង្សតកូនតចៅ

សៀមរាប៖យោងតាមលិខិតរបស់ អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ បឹង​ពារាំង នឹងត្រូវ​ជីក​ស្តារ​ផ្នែក​ខ្លះ ដើម្បី​រក្សា​ទឹក ក្នុងការ​ផ្តល់​ជម្រក ដល់​ត្រី​មេ​ពូជ និង​សត្វ​សត្វស្លាបជាច្រើនប្រភេទបានរស់នៅស្រួល តកូនតចៅ។​​ យោងតាម​សេចក្តីជូនដំណឹង​របស់ សាលាខេត្ត​សៀមរាប លេខ ៤២៣.​សជណ​/២១ ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ បានបញ្ជាក់​ថា៖បឹង​ពារាំង ដែលជា​កន្លែង អភិរក្ស​ពូជ​ត្រី និង​ទីជម្រក សត្វ​ស្លាប​កម្រ ជាច្រើន​ប្រភេទ មានការ​គោក​រាក់ ជា​រៀងរាល់ឆ្នាំ​។ ចុងក្រោយ​នេះ ដោយ មានទឹក​តិច តួច​ក្នុង​បឹង ដែលជា​បញ្ហា​ប្រឈម​នឹង ការបាត់បង​ត្រី​ពូជ និង​ទីជម្រក​សត្វ​ស្លាប ទៅ​អនាគត រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ជីក បូម ស្តារ បឹង​ពារាំង ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​អភិរក្ស​ត្រី​ពូជ និង​ទីជម្រក​សត្វ​ស្លាប កម្រ​ជាច្រើន ដែល​រស់នៅក្នុង​ទីតាំង បឹង​ពារាំង​។​​សេចក្តីជូនដំណឹង​នេះ បានបញ្ជាក់​ថា បន្ទាប់ពី​មានការ​អនុញ្ញាត ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ខេត្តសៀមរាប នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង ជីក បូម ស្តារ តាម​ផែនការ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​បញ្ចប់​គម្រោង​។​​ លោក គង់ មង្គល ប្រធាន​សហគមន៍ បឹង​ពារាំង បានប្រាប់អ្នកកាសែតថា ការ​ពិតណាស់ សហគមន៍​ទាំងពីរ នឹងធ្វើ​ការជីក បូម ស្តារ បឹង​ពារាំង ចាប់ពី​ថ្ងៃទី​១ ខែមេសា នេះ​តទៅ តាមរយៈ​សាលាខេត្ត​សៀមរាប​។ ដ្បិត​បឹង​ពារាំង ស្ថិតក្នុង​សង្កាត់ ចុង​ឃ្នៀ​ស និង​សង្កាត់​ជ្រាវ​។ អីចឹង ផ្នែក​សង្កាត់​ចុង ឃ្នៀ​ស អាច​បូម​យក​ល្បាប់​ភក់​ចេញ​។ ឯ​ផ្នែក​សង្កាត់​ជ្រាវ អាច​ជីក​ស្តារ​ទាំងស្រុង ព្រោះ​មួយផ្នែកធំ ទឹកបាន​រីង​ហួត​អស់ហើយ​។ ក្នុង​ការជីក​ស្តារ​នោះ បើ​ជីក​ហើយ ទឹក​ចេញ​មកវិញ យើង​រក្សា​ទឹកជា​ធម្មតា តែបើ​មិនមាន ទឹក​ចេញ​ទេ គឺ​យើង​ត្រូវ​បូមទឹក ពី​ទន្លេសាប បញ្ចូល​ក្នុង​បឹង​។ ធ្វើបែបនេះ ទើប​អាច​រក្សា​ត្រី មេ​ពូជ និង​សត្វ​ស្លាប គ្រប់​ប្រភេទ​បាន​។​​លោក គង់ មង្គល បាន​បន្ថែមថា បឹង​ពារាំង គឺជា​តំបន់​ទេសចរណ៍ ដ៍​ទាក់ទាញ​បំផុត តាមរយៈ​ទេសភាព​ព្រៃ​លិច​ទឹក ហ្វូង​ត្រី​ចម្រុះ ពិសេស​ទៅទៀត គឺ​សត្វ​ស្លាប​ទឹក គ្រប់​ប្រភេទ​។ បឹង​នេះ មាន​ចម្ងាយ​ពី​ទីប្រជុំជន នៃ​សង្កាត់​ជ្រាវ ប្រមាណ​ជាង ៦ គីឡូម៉ែត្រ និង​មាន​ទំហំ​សរុប ២.៦០៧,៧១ ហិកតា​។ ប៉ុន្តែ​នៅ​រដូវប្រាំង ផ្ទៃ​ទឹក​បង្រួម​សល់​ត្រឹមតែ ជាង ២២៣ ហិកតា​ប៉ុណ្ណោះ​។ តែ​ក្នុង​ទំហំ​ខាងលើនេះ ទឹក​ក៍​ផ្តើម​ស្រក យ៉ាង​ឆាប់រហ័ស​ផងដែរ ហើយ​បើ​មិនមាន​វិធានការ​សង្គ្រោះ ទាន់ពេល ទាំង​ត្រី និង​សត្វ អាច​នឹង​បាត់បង់ ក្នុង​រដូវប្រាំង​នេះ​តែម្តង​។​​លោក​ប្រធាន​សហគមន៍ បាន​បន្ថែមទៀតថាៈ បន្ទាប់ពី​បូម ជីក ស្តារ រក្សា​ទឹកបាន ហើយ ប្រមូល​ពូជ​ត្រី ដែល​បាត់បង់ មក​បង្កាត់​ពូជ​ឡើងវិញ រួមទាំង​សត្វ ស្លាប​គ្រប់​ប្រភេទ​មាន កំណើន​ដូចដើម​វិញ បឹង​ពារាំង និង​ក្លាយជា​វង់​ទស្សនា របស់​ភ្ញៀវទេសចរ​បន្ទាប់ពី​ប្រាង្គ ប្រាសាទ និង​តំបន់​ទេសភាព ផ្សេងទៀត នៅក្នុង​ខេត្ត​មួយ​នេះ​។​​ លោក​ប្រធាន​សហគមន៍ ក៏បានបង្ហាញ​នូវ​ភាព​ដឹងគុណ ដល់​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ជាពិសេសលោក​អភិបាលខេត្ត​សៀមរាប តែម្តង ដោយ​លោក​បញ្ជាក់ថា នេះ​ជាការ​គិតគូរ អំពី​ធនធាន របស់​ថ្នាក់ដឹកនាំ ដែលគួរយកតម្រាប់តាមផងដែរ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម