Friday, July 4, 2025
Header Banner

ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទី ស​ នាំគ្នាតវាបិតផ្លូវចូលជញ្ជីងថ្លឹងរថយន្តនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទទ្រីស​ នាំគ្នាតវាបិតផ្លូវចូលជញ្ជីងថ្លឹងរថយន្តដែលឃាត់ព្រោះដឹកលើសជាង៥តោនល្មើសនិងច្បាប់កំណត់។ការតវ៉ានៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១លើផ្លូវជាតិលេខ៥ផ្លូវចូលជញ្ចីងថ្លឹង
រថយន្តកូដំរីនភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អ្នកបរនិងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រី្ទស​ បានប្រាប់ថា៖មូលហេតុដែលពួកគាត់នាំគ្នាធ្វើការតវ៉ាយករថយន្តបិតផ្លូវចូលជញ្ជីងថ្លឹងរថយន្តកូនដំរី នេះព្រោះតែមន្ត្រីក្រុមការងារជញ្ជីងបានឃុបឃឹតគ្នាជាប្រព័ន្ធ ព្រោះថារថយន្តដឹកទំនិញចេញពីក្រុមហ៊ុនត្រូវបានថ្លឹងគឺគ្រប់ទំងន់កំណត់របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន។

ក្រុមអ្នកបើកររថយន្តព្រូ​ បានបញ្ជាក់ថា៖នៅពេលចូលថ្លឹងរថយន្តនៅជញ្ជីងកូនដំរីខេត្តបន្ទាយមានជ័យពេលឡើងថ្លឹងរថយន្តចោទថាដឹកលើសទំងន់ជាង៤៥តោនពោលគឺលើសជាង៥តោន ហើយទាំងពោលពាក្យដឹកលើសរហូត ដែលប្រើពាក្យខុសពីជញ្ជីងតាមដងផ្លូវដទៃទៀតថាអោយដឹកលើសតែម្តងទេ សុំអោយក្រសួងជំនាញត្រូវមានវិធានការក្រុមការងារជញ្ជីថ្លឹងរថយន្តកូនដំរី។

លោក សុក​ ចាន់ថា ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖មូលហេតុដែលមន្ត្រីជំនាញជញ្ជីងថ្លឹងរថយន្តកូនដំរីឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីសដែលរថយន្តធុនNISSAN DIESEL.V1ពាក់ផ្លាក់លេខបាត់ដំបង3A.1526បានដឹកលើសទំងន់៤៥,០២០គីឡូក្រាមលើស៥តោន២០គីឡូក្រាមដែលច្បាប់អនុញ្ញាតដឹកត្រឹមតែ៤០តោនប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា៖មូលហេតុដោយអ្នកបើកបរនិងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីសបើកបរមិនគោរពទៅតាមផ្លាក់សញ្ញាកំណត់ល្បឿន5KM/hនៅក្នុងស្ថាននីយថ្លឹងរថយន្តអ្នកបើកបរមិនសហការជាមួយមន្ត្រីដែលប្រចាំការនៅស្ថានីយក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនឥទ្ទី្រសមិនអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមានិងកម្រិតអនុគ្រោះមិនលើស៥%តាមនប្រភេទរថយន្តទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម