Friday, November 22, 2024
Header Banner

សូមមេត្តាមានការប្រុងប្រយ័ត្ន! ប្រុសស្រី៧នាក់ពុលត្រីខកំប៉ុង នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖លោកអធិការនគរបាលស្រុកអូរយ៉ាដាវ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលសំរាកព្យាបាលនៅមន្ទីពេទ្យ បន្ទាប់ប្រជាពលរដ្ឋទាំងនោះពុលត្រីខកំប៉ុង កាលពីព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

ប្រជាពលរដ្ឋចំនួន០៧នាក់ដែលបានពុលត្រីខកំប៉ុង កាលពីព្រលប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ គឺស្ថិតនៅចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅវេលាម៉ោង៦និង៣០នាទី។ យោងតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សូ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវ បានឲ្យថា ជនរងគ្រោះទាំង៧នាក់ ១.មានឈ្មោះ សល់ សី ភេទប្រុស អាយុ ១៦ឆ្នាំ, ២.ឈ្មោះសល់ ឡេស ភេទប្រុស អាយុ ១៥ឆ្នាំ, ៣.ឈ្មោះ សេវ លីន ភេទស្រី អាយុ ១៤ឆ្នាំ, ៤.ឈ្មោះ សល់ ញូន ភេទប្រុស អាយុ ១៣ឆ្នាំ, ៥.ឈ្មោះ សល់ ដានី ភេទស្រី អាយុ ១១ឆ្នាំ, ៦.ឈ្មោះ សល់ សេ ភេទប្រុស អាយុ ១៣ឆ្នាំ, ៧.ឈ្មោះ សល់ ព្រំ ភេទប្រុស អាយុ ១២ឆ្នាំ, ជាអ្នករស់នៅក្នុងភូមិឃុំ កើតហេតុជាមួយគ្នា។ លោកអធិការ បានឲ្យដឹងទៀតថា នៅវេលាម៉ោង៦:៣០នាទី លោកបានទទួលទូរស័ព្ទពីលោកមេភូមិភិ ថាមានករណីអ្នកហូបត្រីខកំប៉ុងពុល ដោយមានអាការៈវិលមុខ ក្អួត ទន់ដៃទន់ជើង។ ហើយពួកគាត់សុំការជួយអន្ដរាគមន៍មកលោក ឲ្យជួយមកទទួលជនរងគ្រោះនៅចំណុចកំពុងចម្លងភូមិភិ យកមកកាន់មណ្ឌលសុខភាព អូយ៉ាដាវ ។

លោកអធិការ បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នំា២០២១ លោកចាត់ឲ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេន មកអធិការដ្ឋានដើម្បីពិនិត្យ ក៏ប៉ន្តែលោកវិរសេនីយ៍ឯក មិនបានបញ្ជាក់ពីទីតាំងលក់ត្រីខកំប៉ុងនោះទេ។

បច្ចុប្បន្ន ជនរង្គ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតអោយវិលត្រលប់ទៅផ្ទះវិញនៅឡើយទេរ ងចាំតាមដានអាការៈបន្តទៀត៕ដោយ៖ប្រឹក្សា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម