សៀមរាប៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ និងករណីអំពើទិញពេស្យាចារកុមារ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៩ និង២០២១ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក បានដាក់ពាក្យបណ្តឹងចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ថាបានរួមភេទជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក. រ ភេទប្រុស អាយុ១១ ឆ្នាំ ហើយឲ្យប្រាក់ចំនួន២០០០រៀល និងទូរស័ព្ទសាំសុង០១គ្រឿង។
ក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចជំនាញបានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះហៅឈ្មោះ នៀម ផៃ មកសាកសួរ តែមិនសារភាពទេ ក្នុងនោះសមត្ថកិច្ចបានឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូជនសង្ស័យស្រាតខោក្មេងប្រុសបៀមប្រដាប់ភេទ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ ស. វ អាយុ១០ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការណ៍ថាឈ្មោះ នៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និងរួមភេទជាមួយខ្លួនតាមរុនគូទដែរ។ ចំពោះជនរងគ្រោះឈ្មោះ ស.វ ម្តាយបានដាក់ពាក្យបណ្តឹងជនរងគ្រោះចំនួន០២នាក់ ១.ជនរងគ្រោះឈ្មោះ ក.រ ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ២. ជនរងគ្រោះឈ្មោះ ស. វ ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។
តាមបញ្ជាឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៣នឹង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ មុនរបលក់សាំង នៅភូមិតាវៀន សង្កាត់សាលាកំរើក។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីបន្ត៕ដោយ៖ភក្តី