សៀមរាប៖ យោងតាមសមត្ថកិច្ច នៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីឆ្លងអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នង នៅចំណុចភូមិខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ផ្ទះដែលត្រូវភ្លើងឆេះខាងលើជាផ្ទះឈើលើថ្មក្រោម មានទំហំ ៩ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ សរ សួល ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ហើយសមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលអោយមានអគ្គីភ័យកើតឡើងគឺដោយសារឆ្លងចរន្តអគ្គីសន្នីពីផ្នែកខាងលើផ្ទះ បណ្តាលអោយខូចខាត គ្រែដេក ចំនួន៤ ទូរដាក់ខោអាវ ចំនួន៤ និងទូរទស្សន៍ ចំនួន១គ្រឿង។ ចំណែកមាសប្រាក់ នឹងរបស់របរសម្ភារះ មួយចំនួនផ្សេងៗត្រូវ បងប្អូនប្រជាពលរដ្ឋអ្នកជិតខាងជួយយកចេញទាន់។
ក្នុងការចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើ កំលាំងនគរបាលស្រុកស្រីស្នំបានជួយពន្លត់ដោយប្រើទឹកអស់ ចំនួន១ឡាន។ដោយ៖វាយោ