Tuesday, May 13, 2025
Header Banner

សោកស្តាយ…ផ្ទះពលរដ្ឋមួយខ្នងនៅស្រុកសូទ្រនិគម ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ្ផ្ទះពលរដ្ឋធ្វើអំពីឈើប្រក់ក្បឿងត្រូវបានអគគិភ័យឆាបឆេះអស់ទាំងស្រុងដែលហេតុការណ៍នេះសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ក្នុងភូមិនៅត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះជា ទូ ភេទប្រុសអាយុ៥៥ឆ្នាំនៅភូមិកើតហេតុខាងលើ។បានខូចខាតទ្រព្យសម្បត្តិផ្ទះពីរខ្នងទំហុំ៧ម៉ែត្រ×៩ ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្ដា ឆេះអស់ស្រូវ៣០តោននិងរបស់ប្រើប្រាស់ខូចខាតទាំងស្រុងក្នុងនោះប្រើប្រាសរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកសូទ្រនិគម ១គ្រឿងអស់ទឹក១រថយន្ត។ ក្នុងនោះមិនមានគ្រោះថ្នាក់ដល់អាយុវជីវិតមនុស្សទេ។សមត្ថកិច្ចបន្តថា ករណីគ្រោះអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុឆ្លងចរន្តអគ្គិសនី។

ក្រុមអ្នកភូមិបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប មេត្តាជួយពិនិត្យមើលរថយន្តពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវផង ព្រោះរដូវនេះជារដូវក្តៅងាយនឹងមានគ្រោះអគ្គិភ័យកើតឡើង និងជាពិសេសសូមឲ្យរថយន្តពន្លត់អគ្គិភ័យជួយធ្វើចរាចរណ៍ឲ្យបានលឿនតាមការគួរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម