Tuesday, May 13, 2025
Header Banner

ជីតាអីអន់ចរឹកម្លេះ !ម្តាយតាមប្តីថ្មី ទុកកូនស្រីអាយុ ៤ឆ្នាំផ្ញើនៅឪពុកម្ដាយ ត្រូវជីតារំលោភច្រើនដង ទើបបែកការដល់សមត្ថកិច្ច

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កុមារី កំសត់ម្នាក់មានវ័យ៤ឆ្នាំ កំព្រាឪពុក ហើយម្តាយទៅតាមប្តីថ្មី ទុកនាងអោយនៅជាមួយជីតា ថែរក្សា តែត្រូវជីតារំលោភជាច្រើនដងទើបបែកធ្លាយដល់សមត្ថកិច្ច។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជននៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យបានចាប់ ខ្លួនកាលពីល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១ តាមបញ្ជាតំណាងអយ្យកាអមសាលាដំបូងខេត្ត ក្រោយជននេះសារភាព។លោកបន្តថា កាលពីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ ឈ្មោះធី ជា ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះបានមកប្តឹង នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្រង៉ែ ថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ ឆ្នាំ បានប្រាប់ថា តា ឈ្មោះលាក់ លាង រំលោភសេពសន្ថវៈមកលើខ្លួនបាន ៣ដង ។ ក្រោយពីទទួលបណ្តឹង លោកបានរាយការជូន ព្រះរាជអាជ្ញា សុំគោលការណ៍។ ភ្លាមនោះកម្លាំងរបស់លោក សហការជាមួយកម្លាំងប៉ុស្តិ៍ស្រង៉ែ បានកោះ ហៅឈ្មោះ លាក់ លាង ភេទប្រុសអាយុ៥២ឆ្នាំ ទីលំ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប មកធ្វើការសាកសួរ។ តាមការសាកសួរ ជននេះបានសារភាពថា បានរំលោភសេពសន្ថវៈមកលើឈ្មោះ ទ.អ ត្រូវជាចៅបង្កើតរបស់ខ្លួនបានចំនួនតែ ២ ដងទេ គឺពិត ប្រាកដមែន កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២១។ ចៅស្រីនេះម្តាយបានយកមកផ្ញើនឹងគ្រួសារខ្លួន ក្រោយពេលប្តីស្លាប់ ហើយនាងយកប្តី ទៅរកស៊ីតាមប្តីថ្មីនោះ។ លោកនាយការិយាល័យ បញ្ជាក់ថា ក្រោយពេលសាកសួរនិងចាប់ខ្លួនជនខាងលើ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ចំណែក កុមារីរងគ្រោះដែលជាក្មេងកំព្រារស់នៅជាមួយជីតា ជាជនសង្ស័យ យើងបានប្រគល់ឲ្យមន្ទីរ សង្គមកិច្ចខេត្តសៀមរាប ដើម្បីគ្រប់គ្រងតាមជំនាញ។ ក្នុងករណីខាងលើនេះ ក្រុមអ្នកភូមិដែលរស់នៅក្បែរខាង បានបង្ហាញពីក្តីសោកសង្រេង និងខ្លោចផ្សារជាទីបំផុត។ ពួកគាត់លើកឡើងថា កុមារីដ៏សែនអភ័ព្វនេះ ក្រោយពេលឪពុករបស់គេស្លាប់ទៅ ម្តាយបានយកប្តីថ្មី ហើយទៅតាមប្តី ដោយទុករូបគេអោយនៅជាមួយជីតា ទាំងទើបមានអាយុ៣ទៅ៤ឆ្នាំប៉ុណ្ណោះ។ តែក៏មិនដែលនឹកថា ជីតា រូបនេះងុបងល់ដោយភ្លើងតណ្ហា បំផ្លាញអនាគតចៅ ទាំងទើបមានវ័យត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម