Tuesday, May 13, 2025
Header Banner

មិនប្រយ័ត្នដូចគ្នា…បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារបើកម៉ូតូបុកគោយន្តកន្ត្រៃដឹកក្រាក់ នៅស្រុកសូទ្រនិគម


សៀមរាប៖ផ្តើមចេញពីការមិនប្រុងប្រយ័ត្នដូចគ្នា ទើបកើតគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង…បើកម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃដឹកក្រាក់ បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦៤ត្រងចំណុចភូមិត្រាចពក ឃំុពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ រវាងម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1A 9680 បុកប៉ះគោយន្តកន្រ្តៃពីក្រោយបណ្ដាលឲ្យស្លាប់មនុស្ស១នាក់ជនរងគ្រោះ ឈ្មោះវន់ វី ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិបឹងមាលាស្រុកស្វាយលើ ខេត្តសៀមរាប។ម្ចាស់គោយន្តឈ្មោះ ឃឿន  ឃន ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិជាំឃំុចាន់ស ខូចខាតម៉ូតូ១គ្រឿង ម្ចាស់គោយន្តកន្ត្រៃ។ករណីនេះ មូលហេតុបណ្តាលមកពីអ្នកបើបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។សមត្ថកិច្ចនគរបាលនាំខ្លនអ្នកបើកបររួមនិងវត្ថុតាងយកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម