Friday, July 4, 2025
Header Banner

កងកម្លាំងបានចុះជួយអន្តរាគមន៍ ជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះកម្លាំងសមត្ថកិច្ចចម្រុះបានចុះជួយអន្តរាគមន៍ជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៩ខ្នងផ្ទះ ផ្សារ២កន្លែងចំនួន៣០តូប ស្ថិតភូមិក្បាលស្ពានមួយ និងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៤ មានភ្លៀងមួយមេធំជិត២ម៉ោងដោយខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នងដែលប៉ើងដំបូលមានខូចខាតធ្ងន់ស្រាលនិងផ្សារចំនួន២កន្លែង មានផ្សារក្រុមហ៊ុនស្តាវីហ្កាសដែលបាក់ដល់ដី ផ្សារក្រុមហ្គោលឌិនក្រោន រលំតូបប៉ះពាល់ទំនិញក្នុងតូបត្រូវបានសើមនិងខូចខាតចំនួន៣០តូប ២ភូមិក្បាលស្ពានមួយ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់/ក្រុងប៉ោយប៉ែត។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កងកម្លាំងមានយោធាតំបន់ប្រតិបត្តិការសឹករងខេត្តនិងយោធាកងពលតូចថ្មើជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលការពារព្រំដែនគោក បានជួយអន្តរាគមន៍ជួសជុលផ្ទះ ប្រជាពលរដ្ឋ ដែលរងការខូចខាតប៉ើងដំបូលត្រូវបានជួសជុលឡើងវិញ ដោយស័ង្កសីជិត៣០០សន្លឹកជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម