សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋជាង៦០គ្រួសារក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២១ បានតវ៉ាប្រឆាំងកាតម្លើងអង់តែងសេវាទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូន ដោយលើកហេតុផងថា នឹងមានវិទ្យុសកម្ម ប៉ះពាល់ដល់សុភាពរបស់ពួកគាត់។តែអាជ្ញាធរខេត្តលើកឡើងថា មិនមានវិទ្យុសកម្មអ្វីនោះទេ។
ប្រភពពីពលរដ្ឋឈ្មោះ វល័ក្ខ បានឲ្យដឹងថា ក្រុមហ៊ុនមិត្តហ្វូននេះ មានគម្រោងតម្លើងអង់តែនតាំងពី៣ឆ្នាំមុនមកម្លេះ។ ប៉ុន្តែពួកយើងធ្វើការតវ៉ា ម្តងហើយម្តងទៀតក៏ផ្អាកសកម្មភាពមួយរយ:។ លុះនៅថ្ងៃទី៥ខែមេសានេះ ពួកគេដឹកជញ្ជូនសម្ភារសំណង់មួយចំនួន មកទុកនៅទីតាំងបំណងសាងសង់អង់តែនទូរស័ព្ទជាថ្មីទើបពួកគាត់តវ៉ាបែបនេះ។
ស្ត្រីរូបនេះបានលើកឡើងថា ការដំឡើងបង្គោលអង់តែនទូរស័ព្ទរបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុងទីប្រជុំជននេះ វាបានធ្វើឲ្យមានផលបះពាល់យ៉ាងខ្លាំង សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ពីព្រោះថាអង់តែនទូរស័ព្ទ គឺជាទីប្រជុំរលកសំឡេងដ៏ធំ វាបានផ្ទុកទៅដោយធាតុវិទ្យុសកម្ម ដែលបណ្តោលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ប្រជារាស្ត្រដែលរស់នៅក្បែរនោះ។ ជាពិសេស ស្ត្រីដែលមានផ្ទៃ ពោះ។ ក្រៅពីនោះ វាក៏ជាហានិភ័យ ដូចជាកាដួលរលំជាដើម។
ក្នុងករណីខាងលើនេះ លោក វុធ ថា អ្នកសម្របសម្រួល ការងារតម្លើងអង់តែនក្រុមហ៊ុនមិត្តហ្វូន បានអោយដឹងតាមទូរស័ព្ទថា គម្រោងរបស់លោកមាន ច្បាប់អាជីវកម្មត្រឹមត្រូវ ពីខេត្តរហូតដល់ក្រសួង។ វាមិនមានវិទ្យុសកម្មអីទេ ប៉ុន្តែក្រុមពលរដ្ឋខាងលើ គាត់គ្រាន់តែឮតៗគ្នាប៉ុណ្ណោះ។
លោកបញ្ជាក់ថា ពេលនេះខាងលោកកំពុងរត់ច្បាប់សាងសង់ទៅក្រសួង ចឹងទេពេលបានច្បាប់សាងសង់ហើយ គឺត្រូវតែធ្វើ មិនអាចពលរដ្ឋទាំងនោះមករារាំងឡើយ។
ជុំវិិិិិិិិិិិញករណីនេះដែរ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ បានមានប្រសាន៍តាមទូរស័ព្ទថា តាមពិតមិនមានវិទ្យុសកម្មអ្វីទេ។ មុនពេលចេញច្បាប់អនុញាត មន្ទីរជំនាញបានពិនិត្យរួចរាល់អស់ហើយ។
លោកបន្តថា ប្រទេសកម្ពុជា មានអង់តែនច្រើន ណាស់ អីចឹងបើមានវិទ្យុសកម្មមែន វាប៉ះពាល់ស្ទើគ្រប់កន្លែងទៅហើយ។ ម្យ៉ាងវិញទៀត បើជំនាញអះអាងថា មិនប៉ះពាល់ហើយ តើពួកគាត់នៅតវ៉ាយ៉ាងមេច។ ការតវ៉ាបែបបំពាន វាអាចធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ នេះអាចនិយាយបានថា លើសពីការតវ៉ាហើយ។ ប៉ុន្តែ អាជ្ញាធរនឹងរកវេលា ឲ្យជំនាញពន្យល់ពួកគាត់ម្តងទៀតឲ្យបានច្បាស់ថែមទៀត៕ដោយ៖វត្តី