សៀមរាប៖ពលរដ្ឋរងគ្រោះចំនួន៤នាក់នៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រីីីីីីីីីបានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ករណីបក្ខពួកជនបង្កជាមន្ត្រីយោធា និង បក្សពួក ចំនួន៨នាក់ បានលើកគ្នាមកវាយចំនួន២ដងបណ្តាលឲ្យរងរបួសជាបន្តបន្ទាប់។ចំណែកមន្ត្រីយោធាដែលរងការចោទប្រកាន់ក៏បានច្រានចោលទាំងស្រុងផងដែរដោយលោកថា លោកមិនបានដឹងរឿងនេះទេ។
បើតាមការរៀបរាប់ពី ពលរដ្ឋរងគ្រោះឈ្មោះសោម សុវណ្ណ អាយុ៦២ឆ្នាំ មុខរបរកសិកររស់នៅស្រុកបន្ទាយស្រី បានប្រាប់អ្នកកាសែតថា បក្ខពួកមន្ត្រីយោធាដែលគាត់ប្តឹងទៅជំនាញអាវុធហត្ថខេត្តសៀមរាប ជួយអន្តរាគមន៍ នោះមានគ្នាចំនួន៨នាក់ ។លោកបន្តថា មេក្លោងដែលវ៉ៃ ពួកគាត់នោះ មានឈ្មោះ អ៊ិន សារិន និងឈ្មោះ ម៉ៅ អ៊ុជ ជាមន្ត្រីយោធា ឈរជើងនៅវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគ៣។ លោក បានរៀបរាប់បន្ត ថា ជនល្មើស ដែល វាយមកលើពួកខ្លួន នោះមានគ្នាចំនួន៤នាក់ ហើយបានវាយ២លើក៖លើកទី/កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។និង លើកទី២/នៅថ្ងៃទី៥ខែមេសាឆ្នាំ២០២១ ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យបាត់ទូរស័ព្ទចំនួន៦គ្រឿង ហើយជនសង្ស័យខាងលើ បានចាប់ជនរងគ្រោះទាំង៤នាក់ចង់ដាក់លើឡាន រួចវ៉ៃឲ្យរបួសយ៉ាទម្ងន់។
ប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ករណីហិង្សាដោយចេតនា រវាង មន្ត្រី យោធា និង បក្សពួក ដែលបានវាយ និង ប្លន់ យកទ្រព្យសម្បត្តិ នោះ កម្លាំងជំនាញកំពុងសុំយោលបល់ពីថ្នាក់លើ ដើម្បីស្វែងរក តាមចាប់ខ្លួន៖យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។ចំណែកមន្ត្រីយោធាឈ្មោះអ៊ុច ម៉ៅ ដែលរងការចោទប្រកាន់ក៏បានច្រានចោលទាំងស្រុងផងដែរដោយលោកឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះទេ ព្រោះលោករបល់ធ្វើការនៅខេត្តកោះកុង។លោកបន្តថារឿងនេះជាអ្នកជួយដល់ពលរដ្ឋ ហើយក្នុងនោះក៏មានមន្ត្រីខ្លះធ្វើបាបរាស្ត្រ ទើបលោកចុះទៅជួយពលរដ្ឋ៕ដោយ៖ភក្តី
ជនរងគ្រោះ ជនរងគ្រោះ ជនរងគ្រោះ ជនរងគ្រោះ