សៀមរាប៖នៅព្រឹកថ្ងៃទី៧ ខែ មេសាឆ្នាំ ២០២១ នេះលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសហការីបាន ចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រ១ ក្រ ២នៅឃុំជីក្រែង ចំនួន១៤ ភូមិ ស្មើនឹង៦៣៨ គ្រួសារ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង លោកស្រី ឮ ចិន្តា មេឃុំជីក្រែងនិងមន្ត្រីអជ្ញាធរមូលដ្នានចូលរួមផងដែរ។
បន្ទាប់ពីលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឡើងស្វាគមន៍និងអាននរបាយការណ៍ជូនគណអធិបតីរួចមក លោកលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក៏បានមានមតិសំណេះសំណាលជាមួយតំណាងពលរដ្ឋដែលមកទទួលអំណោយ ទាំងនេះ និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត និងណែនាំពលរដ្ឋឲ្យយល់ដឹងពីវិធីការពារពីជំងឺ កូវីដ១៩ ផងដែរ។លោកបន្តថា អំណោយដែលត្រូវបានផ្ដល់នាពេលនេះរួមមាន ម៉ាស់ចំនួន ៧០០ប្រអប់(១ប្រអប់មាន៥០ម៉ាស់) អាល់កុល ១៤០លីត្រ សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង៦០០គ ក្រ ពងមាន់ចំនួន៦ ៣៨០គ្រាប់ មីខ្លាឃ្មុំ ចំនួន ៦ ៣៨០កញ្ចប់ ទឹកសុទ្ធ ៦៥០យួរ ព្រមទាំងផ្តល់សម្ភារៈ មួយចំនួនទៀតរួមមាន ម៉ាស់៥០ប្រអប់ មីម៉ាម៉ា ១៥កេស ត្រីខកំប៉ុង១០ យួរ អាល់កុល ២០លីត្រជូនដល់គណះកម្មាធិការឃុំជីក្រែង សម្រាប់ទុកប្រើប្រាស់ផងដែរ។ជាកិច្ចចុងក្រោយ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានសំណេះសំណាលនិងសួរសុខទុក្ខពលរដ្ឋ និងប្រគល់អំណោយ ព្រមទាំងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ និងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ សម្ភារះទ័យទាន ចំនួន៤០ស៊ង និងថវិកាចំនួន៦លានរៀល សម្រាប់ទិញដីពង្រីកស្រះក្នុងវត្តផងដែរ។ ដោយឡែក នៅពេលត្រលប់មកវិញក្រុមករ ងារ បានឆ្លៀតពេលចុះទៅសួរសុខទុក្ខ ក្រុមការងារប្រចាំការនៅព្រំប្រទល់ខេត្តសៀមរាម កំពង់ធំ ដោយបានឧបត្ថម្ភ អាល់កុលចំនួន៣០លីត្រ និងម៉ាស់ចំនួន០៣ ប្រអប់ដើម្បីជួយសម្រួលដល់ការខ្វះខាតក្នុងដំណាក់កាលបរិការ នៃជំងឺកូវីដ១៩ ដែលរីករាលដាលជាសហគមន៍ក្នុងព្រឹត្តិកាណ៍ថ្ងៃទី២០ កុម្ភះ ២០២១ផងដែរ៕ដោយ៖ភក្តី