ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្នងការរងខេត្តកំពត ឈ្មោះ អ៊ឹ ឈួន អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន។ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ភក្តី