Tuesday, May 13, 2025
Header Banner

ពលរដ្ឋខ្មែរ នៅភ្នំពេញចំនួន២នាក់ទៀតហើយដែល បានស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសវ័យចំណាស់ជា ជនជាតិខ្មែរ នៅទីក្រុងភ្នំពេញចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ។នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

ប្រភពព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១:៤០នាទី រំលងអាធ្រាត្រ និងបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:៥៥នាទីព្រឹក។យោងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបន្ថែមថាៈ-ករណីបុរសជនជាតិខ្មែរ ដែលមានអាយុ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានបាត់បង់ជីវិតនៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១:៤០នាទីរំលងអាធ្រាត។ -ករណីបុរស ជនជាតិខ្មែរ អាយុ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាព សាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺបានស្លាប់។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖-ករណីបុរស ជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ខាងលើនេះបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។-ករណីបុរស ជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ខាងលើនេះបានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម