Thursday, July 3, 2025
Header Banner

ក្រុមការងារសាលាគណខេត្តសៀមរាបប្រគល់ស្បៀងអាហារជូនអាជ្ញាធរឃុំស្វាយចេកសម្រាប់ផ្គត់ផ្គង់ទៅ អ្នកចត្តាឡីស័កនៅទីនោះ

សៀមរាប៖នៅរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០២១ ក្រុមការងារសកម្មពលរបស់សាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និង ជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ចូលរួមដោយព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការវត្ត និង ព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរប ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលឃុំស្វាយចេក។ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិតនិងក្តីសង្ឃឹម សម្ភារស្បៀងអាហារបន្តិចបន្តួចនេះបានមកពីការប្រគេនដល់ព្រះសង្ឃរបស់ទាយក ទាយិកា និងសប្បុរសជនជិតឆ្ងាយ មន្ត្រីសង្ឃសាលាគណខេត្តបានសន្សំនិងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណានីមួយដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយមន្ត្រីសាលាគណខេត្ត តែងតែជួយគិតគូរ និងផ្តល់ជូនទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ។ព្រះតេជគុណ ឡម លឿម ក៍បានជំរុញលើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវតស៊ូ ជំនះ អត់ធ្មត់ អនុវត្តនិងស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបាន១៤ថ្ងៃទៅតាមការកំណត់និងត្រូវអនុវត្តទៅតាមការណែនាំក្រុមការងារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ៣ការពារ និង៣កុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី គឺ “៣ការពារ” ទី១ដោយការពាក់ម៉ាស់ ២/លាងសំអាតដៃឱ្យបានញឹកញាប់ ៣)រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង”៣កុំ” គឺកុំទី១កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា  ជួបជុំគ្នាច្រើនជាដើម ។ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរ៉ារាម ស្ថិតក្នុងក្រុងសៀមរាប មានសង្ឃដីកាថា៖ស្បៀងអាហារនិងសម្ភារដែលប្រគល់ជូនអាជ្ញាធរឃុំស្វាយចេករួមមាន ដូចជា៖អង្ករ១៥០គ.ក្រ ត្រីខ២៦កំប៉ុង ស្ករស១២.៥គ្រ.ក មី១០កេស ទឹកផ្លែឈើ៣កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី២យួរ ម៉ាស់ ៥ប្រអប់កាហ្វេ១០ប្រអប់ ទឹកសុទ្ឋ៣៤យូរ ថវិកា៣០ម៉ឹនរៀល។គិតត្រឹមថ្ងៃទី១០ខែមីនា មកដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កឃុំស្វាយចេកមានអ្នកធ្វើចត្តាឡីស័កចំនួន១០៦នាក់ ។ពួកគាត់ជាពលករចំណូលស្រុកមកពីប្រទេសថៃនិងមកពីខេត្តផ្សេងៗមួយចំនួនក្នុងប្រទេសកម្ពុជា ។បច្ចុប្បន្ននៅសល់ចំនួន៥៨នាក់កំពុងធ្វើចត្តាឡីស័ក៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម