Tuesday, May 13, 2025
Header Banner

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសម្តែងការគួរសម និងទទួលអំណោយពីក្រុមហ៊ុន JTI កម្ពុជា នាទីស្តីការក្រសួង

សៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសម្តែងការគួរសម និងទទួលអំណោយជាម៉ាស៊ីនវាស់កម្តៅចំនួន១០០ គ្រឿង និងបដាអប់រំអំពីវិធានការ «៣កុំ ៣ការពារ» ចំនួន១០០ផ្ទាំង ពីក្រុមហ៊ុន JTI នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងព្រះរាជាប្រទេសកម្ពុជា ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន JTI កម្ពុជា ដែលបានផ្តល់អំណោយដ៏សំខាន់ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩នេះ។ឯកឧត្តម កើត រិទ្ធ ក៏បានលើកឡើងដែរថា ក្រសួងយុតិ្តធម៌នឹងធ្វើការបែងចែកអំណោយជាឧបករណ៍ និងបដាអប់រំអំពីវិធានការ «៣កុំ ៣ការពារ» ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់នេះជូនទៅបណ្តាអង្គភាពចំណុះក្រសួងយុតិ្តធម៌ និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីប្រើប្រាស់ និងធ្វើការបិទផ្សព្វផ្សាយឲ្យបានទូលំទូលាយ សំដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។លោក រ៉យ ម៉ាណាលីលី (Roy Manalili) អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានថ្លែងឲ្យដឹងថា JTI ពេញចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចែករំលែក និងបង្ហាញនូវសណ្តានចិត្តគាំទ្រចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងការរាតត្បាតដ៏កាចសាហាវមួយនេះ។លោកបានបញ្ជាក់ថា «គ្រប់ប្រទេសដែល JTI ធ្វើប្រតិបត្តិការ យើងចង់ធ្វើជាចំណែកវិជ្ជមានមួយនៃសហគមន៍ និងជាចំណែកនៃការដោះស្រាយបញ្ហានានាដែលសហគមន៍ជួបប្រទះ។ ក្រៅពីការជួយសហគមន៍ វាជាកាតព្វកិច្ចសំខាន់ណាស់សម្រាប់JTI ដើម្បីធ្វើឲ្យប្រាកដថា បុគ្គលិក JTI ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់មានសុវត្ថិភាព ហើយអាចរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគនេះបាន»។លោកបានបន្ថែមទៀតថា ក្រុមហ៊ុន JTI ក៏បានផ្តល់ជាសម្ភារៈការពារខ្លួន ដូចជា ម៉ាស់, អាល់កុលលាងដៃ ព្រមទាំងរបាំងការពារមុខ ជូនដល់បុគ្គលិក ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាពពេលមកបំពេញការងារ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម