សៀមរាប៖ កាលពីម្សិលមុិញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់ រវាងខេត្តសៀមរាប ជាមួយនឹងខេត្តជុំវិញ។
ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តម បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍យើង។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការលើកទឹកចិត្តដល់កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍នានារបស់រាជរដ្ឋាភិបាល បតបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។ ៣ការពារ (ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល) ៣កុំ (កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា) ការពារខ្លួនឯងគឺស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក។ដោយ៖វាយោ