សៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅយប់ថ្ងៃទី១០ ខែមេសា ២០២១ បានរៀបចំគោលដៅចំនួន៦ក្នុងក្រុងសៀមរាប ដើម្បីត្រួតពិនិត្យ។
សមត្ថកិច្ចបានឲ្យដឹងថា គោលចំនួន០៦ រួមមាន៖១-គោលដៅផ្លូវបំបែកនាគបាញ់ទឹក(ផ្សារចាស់) ២-គោលដៅស្តុបគ្រួស ៣-គោលដៅស្តុបសុខាអង្គរ ៤-គោលដៅស្តុបមន្ទីរពេទ្យជ័យវរ្ម័នទី៧(ស្ពាននាគ)
៥-គោលដៅស្តុបកោះកេរ្តិ៍ ៦-គោលដៅស្តុបផ្លូវតាណឺយ។
សមត្ថកិច្ចបន្តថា គោលដៅទាំង០៦ខាងលើនេះ ប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ខេត្តនិងរថយន្តមួយគ្រឿងចល័ត ត្រួតពិនិត្យតាមដងផ្លូវផ្សេងៗក្នុងភូមិសាស្រ្តក្រុងសៀមរាប។
គោលដៅតាមដងផ្លូវនឹងធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរដែលមិនមានភារកិច្ច ឬការចាំបាច់តាមការកំណត់ ដោយណែនាំឲ្យពួកគាត់វិលត្រឡប់ចូលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
សមត្ថកិច្ចនៅតាមស្រុកក្នុងខេត្តសៀមរាប នឹងអនុវត្តតាមផែនការនេះហើយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល និងត្រូវកំណត់គោលដៅត្រួតពិនិត្យ បិទបម្រាមគោចរ ចាប់ពីម៉ោង២០ៈ០០នាទី ដល់ម៉ោង០៥ៈ០០នាទីព្រឹក ទៅតាមភូមិសាស្រ្តជាក់ស្តែងរៀងៗខ្លួន៕ដោយ៖ភក្តី