Friday, November 22, 2024
Header Banner

អង្គការសុខភាពពិភពលោក (WHO) ថា៖ កម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ-19 ប្រសិនបើប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភព (WHO) ប្រចាំកម្ពុជា ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាលើកឡើងថា អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានព្រមានថា ប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ-19 បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ ។ អង្គការនេះបានសង្កត់ថា លុះត្រាតែយើងអាចបញ្ឈប់ការផ្ទុះឡើងយ៉ាងអាក្រក់បំផុត បើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ។

វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា «ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគតរបស់យើង ។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ រួមគ្នាយើងអាចគ្រប់គ្រងការផ្ទុះឡើងនេះ ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យខ្លាចចំពោះផលវិបាលទាំងនេះនឹងក្លាយជាមហន្តរាយ។

អង្គការនេះក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងនិងវិធានរបស់រាជរដ្ឋាភិបាលចំពោះការបិទធ្វើដំណើរឆ្លងកាត់ខេត្ត និងការជួបជុំគ្នាផ្សេងៗ ។  អង្គការបានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការឆ្លង និងចម្លងដោយគោរពវិធានការសុខាភិបាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយក្រុមគ្នានៅក្នុងផ្ទះ ស្នាក់នៅមានសុវត្ថិភាព។

សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមដូចតទៅ ៖

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម