Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ថ្ងៃនេះ..ក្រសួងសុខាភិបាលប្រកាសរកឃើញមនុស្សចំនួន២៧៧នាក់ បន្ថែមទៀតឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧៧នាក់ថែមទៀត​និងមានអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយវិញដែរ ។ជាករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ រួមមាន ៖ នៅរាជធានីភ្នំពេញចំនួន ២០៤នាក់, ខេត្តស្វាយរៀង ចំនួន ៤៣នាក់ , ខេត្តកណ្ដាល ចំនួន ២៣នាក់ , ខេត្តពោធិសាត់ ចំនួន ០៣នាក់ , ខេត្តព្រៃវែងចំនួន ០២នាក់ , ខេត្តព្រះសីហនុ ចំនួន០១នាក់ និង ខេត្តតាកែវ ចំនួន០១នាក់ ប៉ុន្តែក៏មានអ្នកជំងឺចំនួន​៦០​នាក់ផងដែរ ដែលបានជាសះស្បើយ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ ចំនួន ៥៩នាក់ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤.៥១៥ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២.២១២ នាក់ , អ្នកកំពុងសម្រាកព្យាបាលចំនួន ២.២៦៨ នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣០ នាក់ ៕ដោ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម