កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សប្រុសស្រីក្មេងចាស់ចំនួន ៦នាក់ បានពុលត្រីប្រៃក្រោយពីពួកគាត់បានយកត្រីប្រៃសល់ពីចង្ហាន់លោកនៅវឯត្តយកមកទុកហូបនៅផ្ទះ ដែលហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១២មេសា ២០២១ ស្ថិតក្នុងភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះដែលពុលត្រីប្រៃខាងលើនេះ មានក្មេងចាស់ប្រុសស្រីសរុបទាំងអស់ចំនួន ៦នាក់ គឺ ១ ឈ្មោះ ចែម សារិន ភេទេប្រុស អាយុ២៦ឆ្នាំ , ២ ឈ្មោះ បឿន ពុទ្ធារះ ភេទប្រុស អាយុ២ឆ្នាំ, ៣ ឈ្មោះ អោក សុភាព ភេទស្រី អាយុ ២២ឆ្នាំ , ៤ ឈ្មោះ អៀម ស្រីគា ភេទស្រី អាយុ ៣៥ឆ្នាំ , ៥ ឈ្មោះ អៀម ពិ ភេទស្រី អាយុ២៥ឆ្នាំ និង ៦ ឈ្មោះ ឡឹក ពក ភេទស្រី អាយុ៦៩ឆ្នាំ មានសភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ សៅ ជា អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា បានយកត្រីប្រៃ ធ្វើជាម្ហូបយកទៅប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តវិហារបិតមាស ។ ក្រោយសល់ពីចង្ហាន់របស់ព្រះសង្ឃនៅក្នុងវត្ត គាត់ក៍បានប្រមូលត្រីប្រៃដែលនៅសល់ក្នុងចានច្រកថង់យកមកផ្ទះទុកហូប ។ បន្ទាប់មក ស្រាប់តែនៅវេលាម៉ោង៣និង៣០នាទីល្ងាច ក៍មានការភ្ញាក់ផ្អើលថា មានករណីពុលត្រីប្រៃដូចខាងលើនេះកើតឡើងតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារបាននាំគ្នាដឹកជនរងគ្រោះទាំងយប់យកមកមណ្ឌលសុខភាពស្រុកទឹកផុស ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ផងដែរ ។ ដោយឡែក ក្នុងចំណោម ៦នាក់ មានម្នាក់មានអាការធ្ងន់ធ្ងរត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត ៕ដោយ៖កង្រី