Friday, November 22, 2024
Header Banner

ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ទទូចសុំស្ថាប័នតុលាការដោះលែងអ្នកកាសែតដែលត្រូវឃុំខ្លួនករណីសង្ស័យឆក់ត្រី

សៀមរាប៖ចាងហ្វាងការផ្សាយកាសែតកម្ពុជាសុវណ្ណភូមិ បានទទូចសុំអោយស្ថាប័នតុលាការ ដោះលែងអ្នកកាសែតម្នាក់ដែលសង្ស័យករណីឆក់ត្រីក្នុងតំបន់ហាមឃាត់។

ការទទូចសុំអោយមានការដោះលែងនេះ គឺក្រោយពីតុលាការសម្រេចឃុំខ្លួនអ្នកកាសែតម្នាក់ និងបុរសជាកីឡាករម្នាក់ទៀត កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រោមបទចោទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល ។ លោផ្លុង រ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី១៣ ខែមេសានេះ បានបរិយាយថា ជនសង្ស័យឈ្មោះ សៀ ឆៃណា ជាសហការីកាសែត កម្ពុជាសុវណ្ណភូមិ ប្រចាំខេត្តសៀមរាប បានត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១២ ខែមេសាម្សិលមិញនេះ។ តាមពិតឈ្មោះសៀ ឆៃណានេះ មិនមែនជាអ្នកអាជីពឆក់ត្រីនោះឡើយ ។ គាត់បានផុងខ្លួនទៅតាមគេ ព្រោះតែហូបចុកតិចតួចស្រវឹងបាត់បង់ម្ចាស់ការ ។ អីចឹងទេ ពួកគាត់ទាំងពីរនាក់ដែលត្រូវបានឃុំខ្លួននោះ សុទ្ធសឹងពុំមែនអ្នកអាជីព ឆក់ត្រីនោះឡើយ។ ជាមួយគ្នានោះ លោកផ្លុង រ៉េត ក៍បានទទូចសុំអោយស្ថាប័នតុលាការ មេត្តាយោគយល់ និងផ្តល់ឪកាសកែខ្លួន ដោយដោះលែងជនសង្ស៍យទាំងពីរនាក់អោយនៅក្រៅឃុំ។


លោក លីវ សុខុន ប្រធានមន្ទីរព័ត៍មានខេត្តសៀមរាប បានថ្លែងថា ក្នុនាមមន្ទីរប្រសិនបើអ្នកកាសែតរូបណា ចុះយកព័ត៍មាន ឬស្វែងរកព័ត៍មាន ដោយអនុវត្តតាមវិជ្ជាជីវ: ហើយមានការប៉ះពាល់ដល់អាជ្ញាធរមានសមត្ថកិច្ចនោះ មន្ទីរនឹងស្វះស្វែងជួយអន្តរាគមន៍ទៅតាមអ្វីដែលអាចធ្វើទៅបាន ។ ប៉ុន្ តែនេះគាត់ទៅប្រព្រឹត្តអំពើខុសច្បាប់ សមត្ថកិច្ចអាចចាត់ការតាមនិតិវិធី ។ អីចឹងទេ មន្ទីរមិនអាចលូកដៃបានឡើយ។ ប៉ុន្តែខាងមន្ទីរ នឹងតាមដានរឿងនឹង។


លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់តាមទូរសព្ទ័ថា ជនសង្ស័យឈ្មោះ សៀ ឆៃណា និងឈ្មោះ សារឹម វណ្ណថន ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយចោទពីបទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល។
សូមបញ្ជាក់ថា ឈ្មោះ សៀ ឆៃណា សហការីកាសែតកម្ពុជាសុវណ្ណភូមិ និងឈ្មោះ សារឹម វណ្ណថន ជាកីឡាប្រដាល់ ត្រូវបានប្រជាសហគមន៍បឹងពារាំងចាប់ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្នុងខណ:ដែលពួកគេចូលទៅឆក់ត្រី ត្រង់ចំណុចបបុស្ស ក្នុងដែនសហគមន៍បឹងពារាំង សង្កាត់ជ្រាវ នៃក្រុងសៀមរាប ។ លុះល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក៍ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម