កំពង់ស្ពឺ៖អាជ្ញាធរខេត្តកំពង់ស្ពឺ បានឲ្យដឹងថាបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្តី បានសម្រេចបិទផ្សារកំពង់ស្ពឺជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ០២ករណីផ្សេង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានបន្តថា ក្រោយពីលទ្ធផលធ្វើតេស្តសំណាកលើអ្នកសង្ស័យមានកូវីដ-១៩ គឺបានរកឃើញវិជ្ជមានពីរករណីផ្សេងគ្នា ។ ករណីទី១ ឈ្មោះ ឆេង ទូច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច បានទទួលមរណៈភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បន្ទាប់បញ្ជូនដល់មន្ទីរពេទ្យប្រមាណ ១ម៉ោងប៉ុណ្ណោះ (លទ្ទផលវិជ្ជមានកូវីដ-១៩) ។ ករណីទី២ ឈ្មោះ ពេជ្រ ឥណ្ឌា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយពន្ធនាគារខេត្ត ក្នុងភូមិត្រស់សាល សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយមានករណីមនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ និងម្នាក់ទៀតលទ្ធផលវិជ្ជមានរួចនោះ អាជ្ញាធរខេត្តក៏សម្រេចបិទផ្សារកំពង់ស្ពឺជាបណ្តោះដើម្បីទប់ស្កាត់ការរីករាយដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕ដោយ៖តារា