Tuesday, May 13, 2025
Header Banner

រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ២នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍និងសម្រេចបិទមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ នៅភូមិវត្តបូព៌

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ២នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប រួមមាន ៖ ១. ឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និង ២.ឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ដែលត្រូវជាស្វាមី និងជាកូន របស់លោកស្រី ចឿម ផល្លា ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ។

រដ្ឋបាលខេត្ត ក៏បានសម្រេចបិទមន្ទីរពិសោធន៍វេជ្ជសាស្រ្តប្រាសាទកែវ ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញសេចក្តីជូនដំណឹងជាថ្មី ព្រោះដោយសារអ្នកជំងឺកូវីដ-១៩ម្នាក់ឈ្មោះ ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ក្នុងនោះដែរ អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

គួររម្លឹកថា មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ២០នាក់៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម