Tuesday, May 13, 2025
Header Banner

អាជ្ញាធរខេត្តឧត្តរមានជ័យ នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន១៣ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ

ឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងសំរោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីលោកអភិបាលក្រុងលោកអធិការនគរបាលក្រុង លោកស្នងការរងនគរបាលខេត្តទទួលបន្ទុកចុះជួយភូមិបុរីរដ្ឋបាល អាជ្ញាធរភូមិ សង្កាត់ កម្លាំងមន្ត្រីជំនាញសុខាភិបាល បាននាំយកអំណោយទៅផ្តល់ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន ១៣គ្រួសារដែលត្រូវបានធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អំណោយដែលបានផ្ដល់ជូននូវពេលនោះ នៅក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ០១យួរ ពងទាចំនួន ១០គ្រាប់ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ប៊ីចេង ០១កញ្ចប់ និងទឹកសុទ្ធចំនួន ០១កេសផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម