យោងតាមកាសែតWorldometer បានចុះផ្សាយថា ប្រទេសចំនួន៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៥៥ ២៧៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន១១២៨នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន៥៤៨០១នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន១២២៦នាក់ និងប្រទេសឥណ្ឌាមានមនុស្សឆ្លងថ្មីចំនួន៦២១៧០នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន៨៩៩នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦១៧៨នាក់នៅទូទាំងពិភពលោក និងឆ្លងទៅមនុស្សថ្មីជាង២៦ម៉ឺននាក់ គឺចំនួន២៦៨ ៤៧២នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់១៩ ២៣៤ ២៣៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៧១៦ ៤៦៥នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡើងដល់ ១២ ៣៤៥ ២០១នាក់ ៕