Tuesday, May 13, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់សង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយអនុវត្តន៍តាមសេចក្តីសម្រេច លេខ០៤០/២១ សសរ របស់ រដ្ឋបាលខេត្តសៀមរាប ស្តីអំពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប គោលដៅច្រកចេញចូល សង្កាត់ទាំងបី សរុបចំនួន៣៥គោលដៅ ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយអង្គភាពពាក់ពន្ធ័ និងដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលសង្កាត់ទាំង០៣ផងនោះ ត្រូវបានធ្វើការគ្រប់គ្រងរួចរាល់ហើយ ។

សូមបងប្អូនប្រជាពលរដ្ឋ មានការយល់យោគ និង ចូលរួមអនុវត្តន៍ ដើម្បីអោយគ្រប់យ៉ាងឆាប់វិលត្រឡប់មកជាធម្មតាឡើងវិញ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម