Friday, November 22, 2024
Header Banner

អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរសង្កាត់ជ្រាវ បានចុះត្រួតពិនិត្យ ណែនាំ នឹងរៀបចំការលក់ដូររបស់បងប្អូនអាជីវករនៅតាមផ្សារ

សៀមរាប៖បើតាមរបាយការណ៍របស់រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា យោងតាមការណែនាំរបស់លោកនួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានបន្តដឹកនាំក្រុមការងាចុះត្រួតពិនិត្យ ណែនាំ នឹងរៀបចំការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារជ្រាវ និងផ្សារខ្នារ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

ក្រុមការងារ បានធ្វើការរៀបចំច្រកចេញចូលដោយតម្រូវអោយកំណត់ចំនួនមនុស្ស ដើម្បីរក្សាគម្លាត មានឧបករណ៍ស្ទង់កំដៅលើខ្លួនអ្នកចេញចូល និងតម្រូវអោយពាក់ម៉ាស់ រៀបចំគម្លាតទីតាំងសម្រាប់ម្ចាស់ទីតាំងដាក់តាំងទំនិញលក់ ផ្សព្វផ្សាយពីវិធានការ ៣កុំ ៣ការពារ ដើម្បីជាការក្រើនរលឹក ក្នុងគោលបំណងបំផុសស្មារតីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ កុំអោយឆ្លងចូលក្នុងសហគមន៍យើងបន្ថែមទៀត ជាពិសេស ត្រូវចេះជួយគ្នាដោយមិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃទំនិញឡើយ ។

ជាការពិតណាស់ក្នុងជីវភាពប្រចាំថ្ងៃ តម្រូវការចាំបាច់បំផុត គឺគ្រឿងឧបភោគបរិភោគ ដូចនេះ ទាំងអាជីវករ និងអ្នកចេញចូលក្នុងផ្សារទាំងអស់ត្រូវចូលរួមសហការណ៍អនុវត្តន៍ និងរំលឹកគ្នាទៅវិញទៅមក ដើម្បីកុំអោយមានករណីឆ្លងបន្ត ជាចំណែកធ្វើអោយគ្រប់យ៉ាងឆាប់វិលត្រឡប់មកជាសភាពធម្មតាឡើងវិញ ដូចមុនពេលដែលប្រទេសជាតិនិងភូមិសង្កាត់យើងគ្មានកូវិដ១៩ដូចច្នេះដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម