Friday, November 22, 2024
Header Banner

ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦១៨នាក់ បន្ថែមទៀត និង៦០នាក់ បានជាសះស្បើយ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦១៨នាក់ បន្ថែមទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ចំនួន ៤៩៣នាក់ , ខេត្តព្រះសីហនុ ចំនួន ៧៥នាក់ , ខេត្តកណ្ដាល ៣១នាក់ , ខេត្តស្វាយរៀង ចំនួន ០៨នាក់ , ខេត្តព្រៃវែង ចំនួន ០៥នាក់  , ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់ ,ខេត្តតាកែវ ចំនួន០២នាក់ និង ខេត្តកំពង់ចាម ចំនួន ០១នាក់ ។

ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា នៅថ្ងៃនេះក៏មានអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្នុងនោះម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ដែលធ្វើដំណើរមកពីក្រៅប្រទេស និងចំនួន ៥៩នាក់ ផ្សេងទៀតជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦.៣៨៩នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន ៥.៨៤៦នាក់ , អ្នកជាសះស្បើយចំនួន  ២.៤៧៦ នាក់ , អ្នកកំពុងសម្រាកព្យាបាលចំនួន ៣.៨៦៥នាក់ និង អ្នកស្លាប់ចំនួន ៤៣នាក់ ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម