Friday, November 22, 2024
Header Banner

ឃុំខ្លួនហើយ! បុរសម្នាក់ដែលក្លែងជាមន្ត្រីនគរបាលជាតិ ហើយបើកឡានឡាយវីដេអូល្មើសទៅនឹង សេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយវីដេអូល្មើសទៅនឹងសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ  ចេញដីការឃុំខ្លួន  នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ពីបទរារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធនូវយានយន្តសំគាល់ប្រើប្រាស់ដោយនគរបាលជាតិ ។

សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៧  ខែមេសា  ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះ កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តមួយគ្រឿងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦អា ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម